សង្ខេបរឿង
ក្រមុំចិត្តវិទ្យាបែរជាទៅធ្វើការផ្នែកលក់នៅក្នុងក្រុមហ៊ុនមួយទៅវិញ។
អ្វីដែលមិននឹកស្មានគឺនាងត្រូវទទួលការងារមួយ គឺទៅកែប្រែលោកប្រធានរបស់
នាងដែលជាកូនប្រុសច្បងរបស់លោកអគ្គនាយកក្រុមហ៊ុនមួយនេះ ដែលល្បីតៗគ្នា
ថា គេជាមនុស្សខ្ទើយចូលចិត្តស៊ីប្រុសនោះ។
រឿងរ៉ាវដែលកាន់តែរញ៉េរញ៉ៃក្រោយពេលដែលបានជួបគ្នា សង្គ្រាម
កើតឡើងឥតឈប់ឈរដូចជាឆ្មា និង កណ្តុរ។
ការងារៗៗ
!! ត្រូវតែរកការងារធ្វើដើម្បីចិញ្ចឹមជីវិតតែខ្ញុំដូចជារកខុស
កន្លែងហើយ ហ៊ឺ...ការងារអីមិនធ្វើទេតែបែរជាមកធ្វើការងារបែបនេះទៅវិញ ត្រូវកែ
ប្រែចរិតមនុស្សម្នាក់ដែលស្រឡាញ់ប្រុសដូចគ្នា ឱ្យបែរមកស្រឡាញ់ស្រីវិញ។
វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ទោះបីជាទទួលបានប្រាក់ខែថ្លៃ
យ៉ាងណាក៏ដោយ។
មនុស្សចរិតស្រីបែបនេះ ទោះស្រាតឱ្យគេមើលក៏ដោយក៏គេធ្វើមិន
ដឹងដែរ។
រាល់ថ្ងៃខំណាស់ចំណាយអស់ខ្លួនប្រាណស្លៀកពាក់ស៊ិចស៊ីឱ្យគេមើលតែ
គេមើលទៅខ្ញុំដូចរូបចម្លាក់តាំងផ្ទះអញ្ចឹង។
ហ៊ឺ...! ចង្រៃយក៍...! អ្នកដែលមើលខ្ញុំមិនមែនជាគេតែបែរជាប្អូនស្រី
គេទៅវិញ។
ព្រះអើយ ! ហេតុអ្វីក៏ខ្ញុំធ្លាក់ខ្លួនចូលមកក្នុងគ្រួសារនេះ ?
បងស្រឡាញ់ប្រុសដូចគ្នា ប្អូនស្រឡាញ់ស្រីដូចគ្នា
តាមមើលខ្ញុំ
ប្រហែលជាត្រូវក្លាយជាមនុស្សឆ្គួតមុនពេលបញ្ចប់បេសកកម្មជាមិនខាន....។

0 Comments