S

Ad Code

ផ្សាយពាណិជ្ជកម្មរបស់អ្នកនៅទីនេះ

រឿងកូនក្រមុំបន្លំកាយ



សង្ខេបរឿង

ស្នេហាមួយដែលបានកើតឡើងដោយមិនបានព្រាងទុករវាងមនុស្ស

ពីរអ្នក។ ការកុហកជារឿងដែលគួរអោយស្អប់ខ្ពើម    តែនាងបង្ខំចិត្តប្រើពាក្យកុហក

ដើម្បីបាននៅក្បែរគេ...

តើគេអាចលើកលែងហើយព្រមទទួលយកនាងដែរទេ ?


វាចាអ្នកនិពន្ធ

           

 

                  

                   សួស្តីមិត្តអ្នកអានជាទីស្រលាញ់   ដែលបានចាប់កាន់សៀវភៅមួយ

នេះ។ នេះជាលើកដំបូងដែលខ្ញុំបោះពុម្ពសៀវភៅមួយក្បាលនេះឡើង ដោយ

អារម្មណ៍មួយដែលពោពេញទៅដោយភាពញាប់ញ័រ មិននឹកស្មានថាអាចឈាន

ជើងដល់ថ្ងៃនេះដែលមានឈ្មោះខ្លួនឯងនៅលើក្រេបសៀវភៅច្បាស់ៗបែបនេះ

ឡើយ។ 

                   វាជាលើកដំបូងដែលនាងខ្ញុំបានចេញផ្សាយរឿងប្រលោមវាអាចនឹងមានកំហុសខុសឆ្គងមួយចំនួន សូមអ្នកទាំងអស់គ្នាជួយអធ្យាស្រ័យដល់នាងខ្ញុំ

ដែលនាងខ្ញុំដែលជាអ្នកនិពន្ធរឿងស្រករក្រោយ ជួយរិះគន់ស្ថាបនាដល់ខ្ញុំដោយ

ក្តីអនុគ្រោះផងចាស៎ ><

                   សាច់រឿងមួយនេះ វាគ្រាន់តែជាការស្រមើលស្រម៉ៃរបស់នាងខ្ញុំផ្ទាល់ ប្រសិនបើវាដូចទៅនឹងជីវិតរបស់អ្នកណាម្នាក់ នាងខ្ញុំសូមទោសទុកជាមុនផង។

សូមរក្សាសិទ្ធិឲ្យខ្ញុំជាអ្នកនិពន្ធផ្ទាល់ កុំធ្វើការចែកចាយយកទៅចម្លងជា  PDF File ឬ ក៏ថតចម្លងជារូបភាពណាមួយយកទៅចែកចាយបន្ត។

                   សង្ឃឹមថាសៀវភៅប្រលោមលោកមួយក្បាលនេះ នឹងជួយឲ្យអ្នក

ទាំងអស់គ្នាបានធូស្រាលពីភាពស្មុគស្មាញផ្សេងៗ សូមរីករាយជាមួយសាច់រឿង

របស់នាងខ្ញុំ។  បន្ទាប់ពីអានរួច មិនពេញចិត្តត្រង់ណាមួយ អ្នកទាំងអស់គ្នាអាច

ផ្ញើរសារផ្តល់មតិមកកាន់អាខោនរបស់នាងខ្ញុំផ្ទាល់បាន ដើម្បីនាងខ្ញុំងាយស្រួលកែ

ប្រែ អភិវឌ្ឍន៍ខ្លួនឲ្យរីកចម្រើនជាងមុន។ សូមអរគុណ!

ហ្សាប៊ីក






Post a Comment

0 Comments