ព្រហ្មលិខិតពិតជាលេងសើចនឹងជោគជតារបស់មនុស្សណាស់...។
តើខ្ញុំបានធ្វើអ្វីខុសទៅ ? អ្នកជាអ្នកណាមកពីណា ខ្ញុំមិនដែលទាំងឮឈ្មោះផង ! ហេតុអីព្រះជាម្ចាស់នាំខ្ញុំឱ្យមកទទួលកម្មជាមួយលោកបែបនេះ...? ប្រហែលជាជាតិមុនខ្ញុំសាងកម្មជាមួយលោកច្រើនណាស់ហើយទើបបានជាជាតិនេះខ្ញុំខំផ្លាស់ប្តូរខ្លួនឯងទាំងឈ្មោះទាំងចរិត ទាំងអ្វីគ្រប់យ៉ាង ហើយ
លោកនៅតែតាមរកខ្ញុំមកវិញទាល់តែឃើញបែបនេះ...
" កុំថាឡើយប្តូឈ្មោះ ! ប្តូររូបរាង ! ទោះអូនក្លាយទៅជាផេះក៏បងនៅតែ
ចំណាំអូនបានដែ ! "
" ខ្ញុំមិនចង់បន្តកម្មជាមួយលោកអោយដល់ជាតិក្រោយទេ ជុន ជុងគុក ! "
" បងមិនសុំឱ្យអូនលើកលែងទោសទេ ! តែបងនឹងឱបក្រសោបបេះដូងអូន
មកដាក់ក្នុងទ្រូងរបស់បងសាជាថ្មី ! "
ការបាត់បង់ម្តងហើយម្តងទៀត ! កំហុសកើតឡើងម្តងហើយម្តង
ទៀត ! ភ័យខ្លាច ! ព្រួយបារម្ភ ! ថាមិនអាចមើលថែនាង មិនអាចផ្តល់ក្តីសុខឱ្យ
នាង រហូតធ្វើឱ្យគេអស់ជំនឿលើខ្លួនឯងក៏ព្រមប្រគល់នាងអោយទៅអ្នកដទៃមើល
ថែ។
តើរវាងមនុស្សដែលស្រឡាញ់យើងនិងមនុស្សដែលយើងស្រឡាញ់
មួយណាផ្តល់ក្តីសុខអោយជាង ?
" បងសង្ឃឹមថាជីវិតអូននឹងប្រសើរ ជាងនៅជាមួយ ម៉ាហ្វៀ តូចតាចដូចជា
បង ! បងស្រឡាញ់អូន គីម វ៉ារ៉ាង ! "
ផ្តើមរឿង
ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយបានតំណែងខ្លួនឡើង នៅកណ្តាលទីក្រុង សេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ វាជាភូមិគ្រឹះរបស់ត្រកូលម៉ាហ្វៀល្បីលំដាប់
ប្រទេសមួយ ។ ម្ចាស់ភូមិគ្រឹះនោះមាន៧នាក់ តែអ្នកមានសិទ្ធជាម្ចាស់សម្បត្តិ
ពេញលេញនោះគឺអ្នកប្រុសទី៧ ជុន ជុងគុក។
ចំណែក៦អ្នកផ្សេងទៀតជាក្មេងដែលលោកជុន យកមកពីមណ្ឌល
កុមារកំព្រាតាំងពីនៅតូចៗ។ លោក ជុន ជាបុគ្គលល្បីល្បាញខាងមុខជំនួញរកស៊ី ជាពិសេសលោកបានទទួលងារជាអធិរាជកាំភ្លើង ពីលោកនាយករដ្ឋមន្ត្រីផងដែរ។
ដោយសារតែពាក្យថាម៉ាហ្វៀទើបធ្វើឱ្យលោក ត្រូវបាត់បង់ជីវិតនៅក្នុងថ្លុកឈាម
ក្រោមដៃមិត្តភក្តិខ្លួនឯង។
ហេតុការណ៍ដែលគេបាញ់សម្លាប់លោក ជុន នោះ ជុងគុក បាន
ឃើញច្បាស់ពេញភ្នែក ព្រោះគេក៏នៅទីនោះដែរ។ តាំងពីពេលនោះមក ជុងគុក ប្រែ
ទៅជាមនុស្ស ស្ងប់ស្ងាត់ ឃោរឃៅ សម្លាប់មិនញញើតដៃ និយាយឱ្យខ្លីគឺឈាម
ត្រជាក់។
@ គ្រួសារ គីម
ជាគ្រួសារធនមធ្យមមួយមានកូនស្រីភ្លោះពីរអ្នក តែលោក គីម បាន
ទទួលមរណភាពតាំងពីយូរមកហើយ។ ក្នុងចំណោមក្មេងស្រីភ្លោះទាំងពីរអ្នកនោះ
មានម្នាក់បានចាកចេញពីផ្ទះទៅរស់នៅដីចម្ការជាមួយតាយាយរបស់នាង។
តើវាសនាកូនភ្លោះទាំងពីរអ្នកនោះនឹងទៅជាយ៉ាងណា ? តើពួក
នាងពាក់ព័ន្ធអ្វីនឹងត្រកូលម៉ាហ្វៀមួយនោះ...?

0 Comments